អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រគល់រង្វាន់ធំលើក២ ដល់អ្នកឈ្នះឆ្នោតផ្សងសំណាងអបអរខួប ១ឆ្នាំ

Generals

11 វិច្ឆិកា 2026

១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅថ្ងៃពុធនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំកម្មវិធីប្រគល់រង្វាន់ចំនួន ៥៥ ជូនដល់អ្នកឈ្នះដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ កម្មវិធីប្រគល់រង្វាន់លើកទី២ នេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់យុទ្ធនាការ “ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ មានឱកាសឈ្នះរង្វាន់ធំ” ដើម្បីអបអរសាទរខួបគម្រប់ ១ឆ្នាំ នៃការដាក់ឱ្យដំណើរការអាកាសយានដ្ឋាន។

preview-image

ក្នុងឱកាសនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រគល់រង្វាន់ធំប្រចាំឆ្នាំ ជាផ្ទះអាជីវកម្ម ធី.អាយ.អេ. ស៊ីធី (TIA City Shophouse) ១ខ្នង ជូនដល់អតិថិជនដែលបានចំណាយប្រាក់ទិញទំនិញក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាម្ចាស់ប័ណ្ណផ្សងសំណាងលេខ 0000373។
 

រង្វាន់ផ្សេងទៀត រួមមាន ទូទឹកកក ១រង្វាន់, ទូរទស្សន៍ UHD Smart TV ទំហំ ៦៥អ៊ីញ ១រង្វាន់, ខ្សែដៃ Pandora ១រង្វាន់, កុំព្យូទ័រយួរដៃ Dell Inspiron 15 ២រង្វាន់, ប័ណ្ណធ្វើដំណើរ Pass App តម្លៃ ៥០០ដុល្លារ ១០រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ២០០ដុល្លារ ១០រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ១០០ដុល្លារ ៥រង្វាន់, ប័ណ្ណធ្វើដំណើរ Grab តម្លៃ ៥០ដុល្លារ ១០រង្វាន់, លេខកូដប្រូម៉ូសិន LM Move តម្លៃ ១០០ដុល្លារក្នុងមួយរង្វាន់ ៥រង្វាន់, កាតបញ្ចូលទឹកប្រាក់ Cellcard តម្លៃ ១០៥ដុល្លារ ១០រង្វាន់ និងប័ណ្ណស្នាក់នៅសណ្ឋាគារ Dara Hotel រយៈពេលមួយយប់ ២រង្វាន់។

preview-image

អាកាសយានដ្ឋានអន្តរជាតិតេជោ បានបញ្ជាក់ថា ការប្រគល់រង្វាន់លើកទី២ ដល់ម្ចាស់ឆ្នោតផ្សងសំណាង មានគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អ្នកដំណើរ ព្រមទាំងភ្ញៀវទាំងអស់ដែលបានមកកម្សាន្តនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងចូលរួមអបអរខួបគម្រប់ ១ឆ្នាំនៃដំណើរការអាកាសយានដ្ឋាន។ អាកាសយានដ្ឋានក៏បានបញ្ជាក់បន្ថែមថា មានហាងទំនិញ ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗ ដែលផ្តល់ជម្រើសដ៏សម្បូរបែប និងភាពងាយស្រួលសម្រាប់អ្នកដំណើរ។

preview-image

ម្ចាស់ឆ្នោតផ្សងសំណាងដែលទទួលរង្វាន់ខាងលើ បានចំណាយទឹកប្រាក់ចាប់ពី ៣០ដុល្លារអាមេរិកឡើងទៅ លើការទទួលទានអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាងនានាក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ចែករំលែកទៅ

អានដោយអ្នកដទៃ

Thumbnail

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤កើត ដល់​ថ្ងៃ ១រោច ខែកត្តិក។ ព្រះរាជពិធីបុណ្យអុំទូក កើតមានតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរំឭកដល់វីរភាព​កង​ទ័ព​ជើង​ទឹក​របស់ខ្មែរ ដែលបានវាយឈ្នះ និងរំដោះទឹកដីពីនគរចម្ប៉ា (រវាងឆ្នាំ១១៧៧–១១៨១)។ ភស្តុតាងនេះ បានបង្ហាញតាមរយៈចម្លាក់អំពីប្រវត្តិចម្បាំងរបស់កងទ័ពខ្មែរនៅតាមជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ។ ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ បង្ហាញរូបភាពកងទ័ពជើងទឹកប្រើទូកចម្បាំង ដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់​​លើ​ព្រះទីនាំងចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទាំងឡាយ។

Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group