ការណែនាំអំពីអាកាសយានដ្ឋាន និងការធ្វើដំណើរ

អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន

របៀបធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រវត្តិសាស្រ្តថ្មីនៃច្រកអាកាសអន្តរជាតិរបស់កម្ពុជា ដែលមានទីតាំងប្រហែល ២០គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ។ អាកាសយានដ្ឋានត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលក្នុងការធ្វើដំណើរ តាមផ្លូវធំៗនៃទីក្រុង។
 

ទិសដៅបើកបរពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្ញៀវអាចធ្វើដំណើរទៅអាកាសយានដ្ឋាន តាមស្ពានអាកាសធំៗពីរដូចខាងក្រោម៖

  • ពី ស្ពានអាកាសមរតកតេជោ បន្តផ្លូវត្រង់ទៅលើ មហាវិថីសម្តេចហ៊ុនសែន ដែលជាប្រភេទផ្លូវធំថ្មីនៃរាជធានីភ្នំពេញ។
  • បន្តទៅកាន់ ស្ពានអាកាសសម្តេចធិបតី ហ៊ុនម៉ាណែត។
  • បន្តធ្វើដំណើរតាមសញ្ញាសម្គាល់ដល់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

សម្រាប់ភាពងាយស្រួល សូមយោងទៅផែនទីផ្លូវដែលបានផ្តល់ជូនខាងក្រោម៖

preview-image

របៀបធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ

ក្រោយការមកដល់ អ្នកអាចជ្រើសរើសជម្រើសដឹកជញ្ជូនស្រួលៗទៅកាន់ទីក្រុងភ្នំពេញ៖

  1. សេវាកម្មតាក់ស៊ី

    • តាក់ស៊ីធម្មតា និងតាក់ស៊ីតាមកម្មវិធី (Grab, Move, WowNow, និង PassApp)

    • តម្លៃប្រហែល៖ ១០ ដុល្លារ ដល់ ២០ ដុល្លារ (អាស្រ័យលើទីតាំងចុះ)

  2. សេវាកម្មជួលរថយន្ត

    • ដំណើរការដោយដៃគូអន្តរជាតិនានា រួមមាន Hertz និង Euro Car

    • តម្លៃអាស្រ័យលើទីតាំងចុះ និងរយៈពេលជួល

    • មានសេវាកម្មនៅ បញ្ជរសេវាកម្មជួលរថយន្ត ក្នុងស្ថានីយ៍អ្នកដំណើរមកដល់

       

ព័ត៌មានជំនួយ៖

  • តម្លៃអាចផ្លាស់ប្តូរអាស្រ័យលើស្ថានភាពចរាចរណ៍ និងទីតាំងចុះ

  • សូមប្រើតាក់ស៊ីផ្លូវការឬកម្មវិធីដែលទុកចិត្តសម្រាប់សុវត្ថិភាព

  • អាចកក់ជាមុនសម្រាប់សេវាជួលរថយន្តតាមគេហទំព័រដៃគូ ឬកក់នៅទីកន្លែង

ចែករំលែកទៅ
Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group