ព្រះពុទ្ធបដិមា កសាងអំពីស្ពាន់ និងលោហៈ ទម្ងន់៩តោននឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ

Generals

09 មិថុនា 2025

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា បានយាងប្រារព្ធពិធី “សិតព្រះពុទ្ធបដិមា” សម្រាប់តម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។

preview-image

ពិធី “សិតព្រះពុទ្ធបដិមា” នេះ តបតាមការយាងនិមន្តរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងមានការអញ្ជើញចូលរួមរបស់ លោកជំទាវ លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកជំទាវ និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

preview-image

បើតាម ឧកញ៉ា ឆារស៍ វ៉ាន់ មានប្រសាសន៍ឱ្យដឹងថា ព្រះពុទ្ធបដិមា នេះមានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ បន្ថែមពីនេះ គឺដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ព្រលាយន្តហោះទាំងអស់ជួបតែសេចក្តីសុខសប្បាយនៅក្នុងការធ្វើដំណើរ។

preview-image
preview-image

ឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមទៀតថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជាកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះគឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ គឺដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា។ សូមជំរាបជូនថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីព្រះពុទ្ធបដិមា ក៏មានដាក់តាំងបន្ថែមអំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើននាំមកពីខេត្តសៀមរាប៕

preview-image
preview-image
preview-image
ចែករំលែកទៅ

អានដោយអ្នកដទៃ

Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group