អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ

អ្វីដែលអ្នកគួរដឹងពីអាកាសយានដ្ឋានអន្តរជាតិតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារអាកាសអន្តរជាតិចម្បងថ្មីបំផុតរបស់កម្ពុជា ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ ដែលជាអាកាសយានដ្ឋានសំខាន់បំផុតរបស់ប្រទេស ដើម្បីភ្ជាប់ទៅនឹងតំបន់ និងជុំវិញពិភពលោក។ ជាមួយនឹងផ្ទៃដីសរុប ២,៦០០ ហិកតា អាកាសយានដ្ឋាននេះ នឹងជាអាកាសយានដ្ឋានធំបំផុតក្នុងពិភពលោក ដោយរំពឹងថានឹងអាចទទួលភ្ញៀវជាតិ និងអន្តរជាតិបានរហូតដល់ ១៥លាននាក់ក្នុងដំណាក់កាលទីមួយ។

chairman
សារពីប្រធានក្រុមប្រឹក្សាភិបាល
លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ

តំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលស្វាគមន៍មកកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកអាកាសថ្មីសម្រាប់រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ មិនត្រឹមតែជាជំពូកថ្មីមួយក្នុងប្រវត្តិសាស្ត្រវិស័យអាកាសចរណ៍ជាតិ ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិផងដែរ។ 
 

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានបែបបរិស្ថានបៃតង ប្រភេទ 4F មានទំហំដីសរុប ២,៦០០ ហិកតា ដែលស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនាឡើងសម្រាប់ទិសដៅយូរអង្វែង និងត្រូវបានអភិវឌ្ឍជាបីដំណាក់កាល៖

  • ដំណាក់កាលទី១៖ អគារទទួលអ្នកដំណើរចម្បង ដែលផ្តល់ជូនច្រកឡើង/ចុះយន្តហោះចំនួន ៣២ ច្រក ជាមួយផ្លូវរត់យន្តហោះ ប្រវែង ៤,០០០ ម៉ែត្រ ទទឹង ៧៥ ម៉ែត្រ (Two Parallel Taxiways) និង Apron មានសមត្ថភាពទទួលភ្ញៀវ ១៥ លាននាក់ក្នុងមួយឆ្នាំ។
  • ដំណាក់កាលទី២៖ អភិវឌ្ឍ Pier ទី២ និងផ្លូវរត់ទី២ ដែលមានសមត្ថភាពទទួលភ្ញៀវសរុប ៣០ លាននាក់ក្នុងមួយឆ្នាំ។
  • ដំណាក់កាលទី៣៖ បន្ថែមផ្លូវរត់ទី៣ និងអាគារ Sateline ដែលមានសមត្ថភាពទទួលភ្ញៀវសរុប ៥០ លាននាក់ក្នុងមួយឆ្នាំ។
     

ការវិនិយោគសម្រាប់ដំណាក់កាលទី១ មានទឹកប្រាក់លើសពី ២.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលភាគច្រើនទទួលបានពីស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ជាពិសេសតាមរយៈស្ថាប័នហិរញ្ញវត្ថុកម្ពុជា និងការប្រមូលទុនរួមជាង ៣៨៧.៥ លានដុល្លារសហរដ្ឋអាមេរិកតាមរយៈការចេញប័ណ្ណអាកាសយានដ្ឋាន។ នៅជាប់នឹងអាកាសយានដ្ឋាននេះ យើងក៏បានរៀបចំទំហំដី ៥,០០០ ហិកតា កំណត់ទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម ភស្តុភារកម្ម និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀត។ 
 

សមិទ្ធផលនេះបង្ហាញពីសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា ភាពរឹងមាំ និងការខិតខំប្រឹងប្រែងរបស់វិស្វករ និងកម្មករជាច្រើនពាន់នាក់។ ទាំងអស់នេះកើតឡើងដោយសារការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា និងការផ្តល់ទំនុកចិត្តពីដៃគូរបស់យើង។ 
 

ទោះបីជាប្រឈមនឹងវិបត្តិជាច្រើនដូចជា ជំងឺរាតត្បាត បញ្ហាអាកាសធាតុ និងការសហការឆ្លងប្រទេស ក៏ដោយ គម្រោងនេះនៅតែដំណើរការទៅមុខយ៉ាងរលូនដោយសារការអនុវត្តតាមវិជ្ជាជីវៈ និងការចូលរួមខិតខំ់គ្រប់ភាគីទាំងអស់។ វិស្វករកម្ពុជាលើសពី ២០០ នាក់ និងកម្មករក្នុងរង្វង់ចំនួន ១៧,០០០ នាក់បានចូលរួមកសាងទីតាំងអាកាសយានដ្ឋានដ៏ទំនើបនេះ ជាមួយនឹងការគាំទ្រពីដៃគូក្នុងស្រុក និងអន្តរជាតិ។
 

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាលទ្ធផលនៃកិច្ចសហការអន្តរជាតិ ដែលរួមបញ្ចូលពីគ្រប់ជំនាញកម្រិតពិភពលោកផ្តល់ជូនគ្រប់វគ្គនៃការអភិវឌ្ឍ។ ក្រុមហ៊ុន Foster + Partners (ចក្រភពអង់គ្លេស) ជាស្ថាបត្យករដឹកនាំ និងបានរចនាអគារទាំងនេះឲ្យមានបរិស្ថានបៃតង ដែលគាំទ្រលើគោលបំណងរបស់ CAIC ក្នុងការកាត់បន្ថយកាបូន។ ក្រុមហ៊ុន Heerim Architects & Planners (កូរ៉េ) ជាអ្នកប្រឹក្សាគ្រប់គ្រងគម្រោង។ ក្រុមហ៊ុន Changi Airport International (សិង្ហបុរី) ជាអ្នកផ្តល់ការពិគ្រោះយោបល់ស្តីពីផែនការពាណិជ្ជកម្ម ដំណាក់កាលមុនដំណើរការ វិញ្ញាបនបត្រផ្នែកអាកាសចរណ៍នានា និង កម្មវិធីប្រតិបត្តិការសាកល្បង(ORAT)។ ក្រុមហ៊ុន China State Construction Third Engineering Bureau Co., Ltd. បានសាងសង់អគារអ្នកដំណើរ និងបរិក្ខារផ្សេងៗ ដែលខណៈក្រុមហ៊ុន RLB Singapore បានផ្តល់សេវាវាស់ស្ទង់បរិមាណ។
 

អកាសយានដ្ឋានអន្តរជាតិតេជោ បានផ្តល់សិទ្ធិគ្រប់គ្រងផ្នែកប្រតិបត្តិការ ជូនដៃគូកំពូលពីបារាំង និងកម្ពុជា។ Société Concessionnaire de l’Aéroport (VINCI Airports) គ្រប់គ្រងសេវាកម្មអាកាសចរណ៍ ខណៈដែល Lagardère Travel Retail, HSC Group និង Newrest ទទួលខុសត្រូវរួមលើហាងទំនិញលក់រាយ ទំនិញលើកលែងពន្ធ ពាណិជ្ជកម្ម និងអាហារ។


អាកាសយានដ្ឋានអន្តរជាតិតេជោបានបើកប្រកាសជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលមិនមែនត្រឹមតែជាទីតាំងសម្រាប់ការដឹកជញ្ជូនតែប៉ុណ្ណោះទេ តែក៏ជានិមិត្តសញ្ញានៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយពង្រឹងការតភ្ជាប់ ការជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម ព្រមទាំងពង្រីកតួនាទីកម្ពុជាក្នុងសមាគមអាស៊ាន និងក៏ដូចជាលើឆាកអន្តរជាតិផងដែរ។
 

សមិទ្ធផលនេះជាការបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ការគាំទ្រ និងទំនុកចិត្តពីដៃគូរបស់យើង និងចក្ខុវិស័យរួមក្នុងការសាងសង់អនាគតដែលមានការតភ្ជាប់កាន់តែជិតស្និទ្ធ។
 

យើងមានមោទនភាពក្នុងការស្វាគមន៍លោកអ្នកមកកាន់ច្រកអាកាសថ្មីរបស់កម្ពុជា ដែលជាគម្រោងកសាងឡើងសម្រាប់សម័យបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។

លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

យើងគឺជាក្រុមការងារដែលមានចិត្តប្រាថ្នាខ្ពស់ និងមានគោលបំណងសាមញ្ញ
ចក្ខុវិស័យ

ចក្ខុវិស័យ

ដើម្បីក្លាយជាអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគរបស់កម្ពុជាក្នុងការជ្រើសរើស និងអ្នកដឹកនាំមួយរូប ដែលលើកឡើងពីប្រទេស និងរួមចំណែកដល់ភាពលេចធ្លោរបស់កម្ពុជានៅក្នុងតំបន់។

បេសកកម្ម

បេសកកម្ម

ដើម្បីចិញ្ចឹមបីបាច់ជំនាន់វ័យក្មេងដោយផ្តល់អំណាចដល់ពួកគេ និងផ្ដល់ឧបករណ៍ ដើម្បីវិនិយោគលើការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងតម្លៃរួមគ្នាសម្រាប់ប្រទេសកម្ពុជា។

គុណតម្លៃ

គុណតម្លៃ

សុវត្ថិភាពគឺជាអាទិភាពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋាន។ យើងប្តេជ្ញាជាខ្លាំងក្នុងការផ្ដល់បរិយាកាសដែលមានសុវត្ថិភាព និងគ្មានហានិភ័យ សម្រាប់អ្នកដំណើរ បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់។

Customer Service ExcellenceOperational EfficiencyIntegrity and EthicsInnovation and Adaptability
Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group