ការណែនាំអំពីអាកាសយានដ្ឋាន និងការធ្វើដំណើរ

អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន

ស្វែងយល់ពី អាកាសយានដ្ឋានអន្តរជាតិតេជោ - នេះជាមគ្គុទេសន៍នាំអ្នកទៅគ្រប់ទីកន្លែងរបស់យើង!

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនាឡើងយ៉ាងទំនើប ដើម្បីផ្តល់បទពិសោធន៍ដំណើរកម្សាន្តដ៏ផាសុកភាព និងសុវត្ថិភាព។ សូមស្វែងយល់ពីផែនទីនៃអាគារនីមួយៗដើម្បីការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួល។

preview-image

Please kindly check our interactive digital map with below button or scan QR Code.

ជាន់ទី ០១ – ស្ថានីយ៍អ្នកដំណើរមកដល់ 

  1. ច្រកចូលអន្តរជាតិ៖ ទទួលអ្នកដំណើរពីបរទេស។
  2. ច្រកចេញ និងចូលក្នុងស្រុក៖ ផ្តល់សេវាកម្មសម្រាប់អ្នកដំណើរក្នុងប្រទេស។
  3. ផ្នែកផ្ទេរ (Transfer Hub)៖ តម្រូវសម្រាប់អ្នកផ្លាស់ប្ដូរយន្តហោះ។
  4. ប៉ុស្តិ៍អន្តោរប្រវេសន៍៖ ផ្តល់ជូនដំណើរការត្រួតពិនិត្យយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អ្នកដំណើរ។
  5. ទីតាំងបើកវ៉ាលីសម្រាប់អ្នកដំណើរក្នុងប្រទេស៖ ជាទីតាំងសម្រាប់អ្នកដំណើរក្នុងប្រទេសធ្វើការបើកនូវវ៉ាលីឥវ៉ាន់ របស់អ្នកប្រកបដោយភាពងាយស្រួល។
  6. សួនច្បារកណ្តាល៖ ផ្តល់នូវទេសភាពធម្មជាតិដ៏មនោរម្យជូនដល់អ្នកដំណើរ។
  7. ទីតាំងបើកវ៉ាលីសម្រាប់អ្នកដំណើរក្រៅប្រទេស៖ ជាទីតាំងសម្រាប់អ្នកដំណើរក្រៅប្រទេសធ្វើការបើកនូវវ៉ាលីឥវ៉ាន់ របស់អ្នកប្រកបដោយភាពងាយស្រួល។
  8. ប៉ុស្តិ៍គយត្រួតពិនិត្យ៖ ធានាសុវត្ថិភាពនិងការគ្រប់គ្រងទំនិញនាំចូលគ្រប់ប្រភេទ។
  9. សាលស្វាគមន៍អ្នកដំណើរអន្តរជាតិ៖ ជាទីតាំងជួបស្វាគមន៍ពីសំណាក់គ្រួសារ បងប្អូន មិត្តភក្តិ និងស្វែងរកនូវសេវាដឹកជញ្ជុននានា។
  10. សាលជួបស្វាគមន៍ និងហាងលក់ទំនិញផ្នែកក្រៅ៖ ជាតំបន់ដែលមានហាងទំនិញ និងភោជនីយ៍ដ្ឋាន សម្រាប់ភ្ញៀវ និងអ្នកដំណើរ។
     
preview-image

ជាន់ទី ០២ – សាលចេញដំណើរ

  1. ទីតាំងសម្រាប់ដាក់អ្នកដំណើរ​៖ ជាទីតាំងសម្រាប់ឈប់ដាក់អ្នកដំណើរតែប៉ុណ្ណោះ
  2. សាលចុះឈ្មោះអ្នកដំណើរអន្តរជាតិ៖ ជាទីតាំងសម្រាប់អ្នកដំណើរ និងភ្ញៀវគ្រប់ប្រភេទសម្រាប់ចុះឈ្មោះ សម្រាប់អ្នកដំណើរអន្តរជាតិត្រៀមធ្វើដំណើរ
  3. សាលចុះឈ្មោះអ្នកដំណើរក្នុងស្រុក៖ ជាទីតាំងសម្រាប់អ្នកដំណើរក្នុងស្រុក សម្រាប់ចុះឈ្មោះត្រៀមធ្វើដំណើរ
  4. ច្រកត្រួតពិនិត្យសុវត្ថិភាពអ្នកដំណើរអន្តរជាតិ៖ ជាច្រកដំណើរការបញ្ជាក់សុវត្ថិភាពសម្រាប់អ្នកដំណើរអន្តរជាតិតែប៉ុណ្ណោះ
  5. ច្រកត្រួតពិនិត្យអ្នកដំណើរក្នុងស្រុក៖ តំបន់ត្រួតពិនិត្យសម្រាប់អ្នកដំណើរក្នុងស្រុក
  6. ច្រកត្រួតពិនិត្យសម្រាប់អ្នកដំណើរបំពេញបែបបទពិសេស៖ ជាច្រកអាទិភាពពិសេស សម្រាប់អ្នកដំណើរបំពេញបែបបទពិសេស
  7. ច្រកអន្តោប្រវេសន៍ត្រួតពិនិត្យ៖ សម្រាប់ត្រួតពិនិត្យអ្នកដំណើរការចេញទៅក្រៅប្រទេស
  8. ហាងលក់ទំនិញ និងភោជនីយដ្ឋាន តំបន់ Airside៖ ទទួលយកបទពិសោធន៍ នៃការទិញទំនិញនានា រួមទាំងទំនិញមិនគិតពន្ធ ជាមួយនឹងភោជនីយដ្ឋានសម្រាប់គ្រប់ជាតិសាសន៍ ដែលផ្តល់ជូនអ្នកដំណើរយ៉ាងពិសេស
  9. VIP Premium Lounge ៖ ផ្តល់ជូននូវ ២ទីតាំង ដែលផ្តល់នូវភាពងាយស្រួល និងប្រណិតភាពជូនដល់អ្នកដំណើរ
  10. ច្រកឡើងយន្តហោះ (Gates)៖ ជាច្រកសម្រាប់ឡើងយន្តហោះត្រៀមក្នុងការហោះហើរ
  11. សាលសួនច្បារកណ្តាល៖ ផ្តល់នូវទេសភាពធម្មជាតិដ៏មនោរម្យជូនដល់អ្នកដំណើរ
  12. រូបសំណាកព្រះពុទ្ធបដិមា៖ ជាទីតាំងបង្ហាញពី វប្បធម៌ សាសនា ដែលជានិមិត្តិសញ្ញា នៃសេចក្តីស្ងប់សុខ និងសេចក្តីសុខចម្រើនជូនដល់អ្នកដំណើរគ្រប់ៗរូប។
preview-image

ជាន់ទី ០៣ – តំបន់ពាណិជ្ជកម្ម និងភោជនីយដ្ឋាន

  1. ភោជនីយដ្ឋានតំបន់ Airside៖ ជាទីតាំងនៃបណ្តាហាងភោជនីយដ្ឋាននានា ដែលអនុញ្ញាត សម្រាប់តែអ្នកដំណើរប៉ុណ្ណោះ
  2. ភោជនីយដ្ឋានតំបន់ Landside៖ ជាទីតាំងនៃបណ្តាហាងភោជនីយដ្ឋាននានា ដែលអនុញ្ញាត សម្រាប់បណ្តាភ្ញៀវគ្រប់ៗរូប និងអ្នកដំណើរ
  3. ទីតាំងភោជនីយដ្ឋាននានាក្នុងតំបន់ Airside៖ លោកអ្នកអាចរីករាយជាមួយជម្រើសភោជនីយដ្ឋាន និងអាហារនានាជាច្រើន ដែលទីតាំងនេះ សម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះ
  4. ទីតាំងភោជនីយដ្ឋាននានាក្នុងតំបន់ Landside៖ លោកអ្នកអាចរីករាយជាមួយជម្រើសភោជនីយដ្ឋាន និងអាហារនានាជាច្រើន ដែលទីតាំងនេះ សម្រាប់ភ្ញៀវគ្រប់ៗរូប
  5. ទិដ្ឋភាពសាលសួនច្បារកណ្តាល៖ រីករាយជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៃសាលសួនច្បារពោរពេញដោយភាពមនោរម្យ ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលផ្តល់នូវបរិយាកាសស្រស់ស្រាយជូនលោកអ្នក។
     
preview-image

រៀបចំការធ្វើដំណើរដោយភាពងាយស្រួលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
 

អាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់បទពិសោធន៍ ស្រួល ទំនើប សម្រាប់អ្នកដំណើរ និងភ្ញៀវទាំងអស់!!!


 

ចែករំលែកទៅ
Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group