គ្រឿងបរិក្ខារ និងសេវាកម្ម

អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន

សេវា VIP Fast Track នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ យើងយល់ច្បាស់ថា ពេលវេលា និងភាពងាយស្រួល គឺមានសារៈសំខាន់។ សេវា Fast Track ត្រូវបានរចនាឡើង ដើម្បីផ្តល់បទពិសោធន៍ថ្នាក់ពិសេស និងមានភាពរលូន ដោយផ្តល់ជូនជំនួយការជូនលោកអ្នកគ្រប់ពេលវេលា។ មិនថាអ្នកកំពុងធ្វើដំណើរចេញ ផ្ទេរជើងហោះហើរ ឬដំណើរមកដល់ ក្រុមការងាររបស់យើងនឹងធានាថា អ្នកអាចឆ្លងកាត់អាកាសយានដ្ឋានបានយ៉ាងឆាប់រហ័ស និងងាយស្រួល។

 

ទទួលយកបទពិសោធន៍អាកាសយានដ្ឋានលំដាប់ខ្ពស់ និងរលូន ដោយមិនចាំបាច់តម្រង់ជួរ

 

✈️ សេវា Fast Track សម្រាប់ការចេញដំណើរ

  • ការបំពេញបែបបទ Check-In ពិសេស (Premium Check In) – ការចុះឈ្មោះបែបឯកជន ដោយផ្តល់នូវភាពរលូន។
  • ច្រកអាទិភាព សុវត្ថិភាព និងអន្តោប្រវេសន៍ – អាចឆ្លងកាត់តាមច្រកឯកជនដាច់ដោយឡែក។
  • ជំនួយការពិសេស – បុគ្គលិកជួយណែនាំផ្ទាល់ពីច្រកចូលទៅកាន់ច្រកឡើងយន្តហោះ។
  • សេវារថយន្តអគ្គិសនី (ជាជម្រើស) – ជិះរថយន្តអគ្គិសនីសម្រាប់ដឹកជញ្ជូនពីច្រកចូលទៅកាន់ច្រកឡើងយន្តហោះ។
     

🛬 សេវា Fast Track សម្រាប់ការមកដល់

  • អាទិភាពច្រកអន្តោប្រវេសន៍ – ច្រកអន្តោប្រវេសន៍បានរៀបចំដាច់ដោយឡែក។
  • ជំនួយការពិសេសផ្ទាល់ខ្លួន – បុគ្គលិកណែនាំពីច្រកចុះយន្តហោះ ទៅកាន់កន្លែងបើកវ៉ាលីរហូតដល់ច្រកចេញ។
  • ជំនួយការវ៉ាលី – ជួយបើកវ៉ាលី និងដឹកជញ្ជូនវ៉ាលីរបស់អ្នក។
  • សេវារថយន្តអគ្គិសនី (ជាជម្រើស) – ជិះរថយន្តទៅកាន់កន្លែងបើករថយន្ត រហូតដល់ច្រករង់ចាំការមកទទួល។
preview-image

🚖 ជម្រើសសេវារថយន្តអគ្គិសនី

សម្រាប់ភាពងាយស្រួលបន្ថែម យើងផ្តល់ជូនជម្រើស៖

  • ច្រកចូល រហូតដល់ ច្រកឡើងយន្តហោះ – ដឹកជញ្ជូនផ្ទាល់សម្រាប់អ្នកធ្វើដំណើរចេញ។
  • ការចល័តទី ពីចំណុចមួយ ទៅចំណុចមួយ – ដំណើរការងាយស្រួលក្នុងអាកាសយានដ្ឋានទៅតាមតំបន់នីមួយៗ។

 

🌟 ហេតុអ្វីជ្រើសរើសសេវា Fast Track?

✔ សន្សំពេលវេលា
✔ មានអ្នកណែនាំផ្ទាល់ខ្លួន
✔ មានសុវត្ថិភាព និងភាពងាយស្រួលជាមួយឡានអគ្គិសនី
✔ ល្អបំផុតសម្រាប់គ្រួសារ អ្នកធុរកិច្ច និងភ្ញៀវ VIP

 

💰 តម្លៃ

preview-image

📩 ព័ត៌មានការកក់

ការកក់សេវា Fast Track ធ្វើបានងាយស្រួល៖

  • ទូរស័ព្ទ: +855 (0) 81916966 (Telegram)
  • អ៊ីមែល: vipfasttrack@caic.com.kh

សូមកក់ជាមុន ដើម្បីធានាការមានសេវា។ ក្រុមការងាររបស់យើងនឹងអះអាងការកក់ និងផ្តល់ការណែនាំលម្អិតឱ្យអ្នក។
 

📌 លក្ខខណ្ឌ៖

  • ត្រូវធ្វើការកក់សេវាកម្មយ៉ាងហោចណាស់ 72 ម៉ោង មុនថ្ងៃធ្វើដំណើរ ដើម្បីធានាថាមានសេវាផ្តល់ជូនលោកអ្នក។
  • សូមបង់ប្រាក់នៅបញ្ជរបង់ប្រាក់ ដែលបច្ចុប្បន្នយើងទទួល សាច់ប្រាក់ កាត និង KHQR ប៉ុណ្ណោះ។
  • តម្លៃអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។
     

👉 ស័ក្តិសមនឹងបទពិសោធន៍ថ្មីនៃភាពងាយស្រួល និងប្រសិទ្ធភាពជាមួយសេវា Fast Track នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាទីធ្វើដំណើររបស់អ្នកចាប់ផ្តើមដោយភាពងាយស្រួល។

ចែករំលែកទៅ
Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group