ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

Generals

08 Apr 2026

preview-image

រាជធានីភ្នំពេញ-៩ មេសា ២០២៦
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងខិតជិតចូលមកដល់ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ាបណ្ឌិតពុង ឃាវសែ និងឧកញ៉ាបណ្ឌិត Pung Carolyne ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជរដ្ឋាភិបាល ក្រុមហ៊ុនអាកាសចរណ៍ អាជីវករថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ដែលបម្រើការនៅអាកាសយានដ្ឋាន។

preview-image

ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏នៅមានបន្តពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២៦ ដែលជាកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ការប្រគុំតន្រ្តីប្រជាប្រិយ និងការដាក់បង្ហាញផលិតផលក្នុងស្រុកផងដែរ។ លើសពីនេះ នៅថ្ងៃទី ១២ ខែមេសា ក៏មានកម្មវិធីពិសេស ជាការចាប់រង្វាន់ធំលើកទី ១ នៃយុទ្ធនាការ “សាទរសករាជថ្មីនៃដែនអាកាសកម្ពុជា” ដែលរួមមានរង្វាន់រថយន្ត GTV KAIN ថ្មីស្រឡាងចំនួនមួយគ្រឿង ទូរស័ព្ទដៃ Hauwei Nova 13 Pro នាឡិកាដៃ Hauwei Watch Fit 4 ទូរទស្សន៍ ទូទឹកកក និងរង្វាន់ផ្សេងៗជាច្រើនទៀត។

preview-image

គួររំលឹកផងដែរថា កម្មវិធីពិសេសនេះ ជាការលើកទឹកចិត្ត និងផ្ដល់រង្វាន់ជូនអតិថិជន និងអ្នកដំណើរទាំងអស់ដែលបានចំណាយថវិកាលើសពី ៣០$ ឡើងទៅនៅក្នុងអាកាសយានដ្ឋាន និងទទួលបានសន្លឹកឆ្នោតចូលរួមកម្មវិធីនៅថ្ងៃទី ១២ មេសានេះ។ កម្មវិធីចាប់រង្វាន់នឹងមានម្ដងទៀតនៅក្នុងខែតុលា ក្នុងគម្រប់ខួបឆ្នាំនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយនឹងរង្វាន់ធំលំនៅដ្ឋាន Terra TIA City ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានតែម្ដង។

សូមអញ្ជើញប្រជាជនកម្ពុជា សាទររួមគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ!

ព័ត៌មានបន្ថែមអំពីកម្មវិធីចាប់រង្វាន់ ៖ https://www.techoairport.com.kh/events/spend-and-win-at-tia-2025

ចែករំលែកទៅ

អានដោយអ្នកដទៃ

Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group