គ្រឿងបរិក្ខារ និងសេវាកម្ម

អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន

💳 សេវាប្តូរប្រាក់ និងម៉ាស៊ីនដកប្រាក់ (ATM) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

 អាកាសយានដ្ឋានអន្តរជាតិតេជោ មានដៃគូហិរញ្ញវត្ថុ ផ្តល់ជូនសេវាប្តូរប្រាក់ និងធនាគារដែលមានសុវត្ថិភាព និងងាយស្រួល នៅគ្រប់តំបន់នៃអាកាសយានដ្ឋាន ដើម្បីធានាឱ្យការធ្វើប្រតិបត្តិការយ៉ាងរលូន សម្រាប់គ្រប់អ្នកដំណើរ។

 

 

🛫 ស្ថានីយអ្នកដំណើរ – ផ្នែកខាង (Landside)
 លោកអ្នក អាចចូលប្រើសេវាកម្មធនាគារ បានយ៉ាងងាយស្រួលមុនពេលចូលទៅកាន់ច្រកត្រួតពិនិត្យ

សាខា និងសេវាប្តូរប្រាក់របស់ធនាគារ កាណាឌីយ៉ា


 📍 ទីតាំង៖ ក្បែរបញ្ជរចុះឈ្មោះ ជួរ A–B ដែលសាខានេះផ្ដល់សេវាធនាគារប្រកបដោយលក្ខណៈពេញលេញ។

preview-image
preview-image

ក្រៅពីនេះ អ្នកធ្វើដំណើរនៅតំបន់នេះអាចប្រើប្រាស់ម៉ាស៊ីន ATM ដែលមានទីតាំង ជាប់នឹងបញ្ជរចុះឈ្មោះ ជួរ G។

🛫 ស្ថានីយអ្នកដំណើរ – ផ្នែកខាង (Airside)


 ក្រោយពេលឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ និងច្រកអន្តោប្រវេសន៍ អ្នកធ្វើដំណើរអាចប្រើប្រាស់សេវាធនាគារ  រួមមានសេវាប្តូរប្រាក់គ្រប់ប្រភេទ និងម៉ាស៊ីន ATM ពីធនាគារជាច្រើនក្នុងតំបន់នេះ។

preview-image
preview-image

ម៉ាស៊ីន ATM និងសេវាប្តូរប្រាក់ទាំងអស់ ក៏បានសហការជាមួយដៃគូហិរញ្ញវត្ថុអន្តរជាតិដូចជា Visa, Mastercard, UnionPay, JCB និងមានសេវាកម្មរូបិយប័ណ្ណជាច្រើន។

 

🛬 ស្ថានីយ៍អ្នកដំណើរមកដល់ – ផ្នែកខាង (Landside)

ក្រោយពេលឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ គយ និងរដ្ឋាករ អ្នកដំណើរអាចចូលប្រើប្រាស់សេវាហិរញ្ញវត្ថុយ៉ាងពេញលក្ខណៈដែលផ្តល់ជូនដោយ ធនាគារកាណាឌីយ៉ា និងអាចប្រើសេវាដកប្រាក់ជាមួយម៉ាស៊ីន ATM បានយ៉ាងងាយស្រួល៖

អ្នកដំណើរទាំងអស់ និងភ្ញៀវគ្រប់ៗរូប ក៏អាចរីករាយជាមួយ​សេវា ATM ពីដៃគូធនាគារជាច្រើននៅតំបន់នេះផងដែរ។

preview-image
preview-image

ម៉ាស៊ីន ATM ក៏បានសហការជាមួយដៃគូហិរញ្ញវត្ថុអន្តរជាតិជាច្រើនដែលធានាថាប្រតិបត្តិការបានយ៉ាងរលូន។


សូមអរគុណសម្រាប់ការជ្រើសរើសប្រើសេវាកម្មហិរញ្ញវត្ថុពីដៃគូហិរញ្ញវត្ថុ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
 ✈️💼

ចែករំលែកទៅ
Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group