អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ យើងប្តេជ្ញាចិត្តផ្តល់នូវសេវាចុះឈ្មោះ ដែលរលូន ប្រកបដោយការស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីអោយការធ្វើដំណើរចាប់ផ្តើមយ៉ាងងាយស្រួល។
បញ្ជរចុះឈ្មោះ ត្រូវបានរចនាឡើងសម្រាប់ទទួលអ្នកដំណើរទាំងជើងហោះហើរក្នុងប្រទេស និងអន្តរជាតិ ដោយមានការរៀបចំបញ្ជរជាច្រើន ដោយបែងចែកយ៉ាងច្បាស់លាស់ និងបុគ្គលិកដែលរួសរាយរាក់ទាក់ ដើម្បីធានាឲ្យអ្នកទទួលបានបទពិសោធន៍ល្អចាប់ពីពេលដែលអ្នកមកដល់។
សូមប្រាកដថាអីវ៉ាន់របស់អ្នកត្រូវបានវេចខ្ចប់ដោយខ្លួនឯង តាមបទបញ្ជាផ្នែកសន្តិសុខអាកាសចរណ៍ និង មិនត្រូវទុកអីវ៉ាន់ឲ្យគេយកទៅខ្លួនឯងឡើយ មុនពេលចូលពិនិត្យ។
ចាប់ពីការចុះឈ្មោះតាមបញ្ជររហូតដល់ការចូលពិនិត្យដោយខ្លួនឯង (Self-Service) អាកាសយានដ្ឋានអន្តរជាតិតេជោធានាថា ការធ្វើដំណើររបស់អ្នកចាប់ផ្តើមយ៉ាងរលូន និងមានសុវត្ថិភាព។
បញ្ជរចុះឈ្មោះនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ បែងចែកចេញជា ៤ តំបន់ (Islands) ដែលក្នុងមួយតំបន់ មាន ៨ ជួរ ជាមួយនឹងបញ្ជរសរុបចំនួន ១៤ ដែលផ្តល់សមត្ថភាពយ៉ាងគ្រប់គ្រាន់សម្រាប់បម្រើអ្នកដំណើរ ទោះនៅពេលម៉ោងដែលមមាញឹកក៏ដោយ។
ដើម្បីធានាថាការចុះឈ្មោះអាចអនុវត្តបានយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាព បញ្ជរចុះឈ្មោះត្រូវបានចាត់ចែងដូចខាងក្រោម៖

បុគ្គលិកអាកាសចរណ៍ ត្រៀមខ្លួនរួចជាស្រាប់នៅតាមបញ្ជរចុះឈ្មោះ ដើម្បីផ្តល់ជំនួយ និងសេវាកម្មយ៉ាងជាប់ចិត្តសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។
អ្នកដំណើរដែលចង់បានបទពិសោធន៍ចូលពិនិត្យយ៉ាងឆាប់រហ័សអាចប្រើប្រាស់សេវាបំពេញបែបបទថ្នាក់ពិសេស ដែលសេវានេះផ្តល់សេវាអាទិភាពអោយអ្នក ធ្វើអោយការចុះឈ្មោះ និងចូលពិនិត្យកាន់តែរហ័ស និងសន្សំពេលវេលា។
សម្រាប់ការកក់សេវា Premium Check-In សូមទំនាក់ទំនង៖
ទូរសព្ទ៖ +855 (0) 81916966(Telegram)
អ៊ីមែល៖ vipfasttrack@caic.com.kh
បែបបទកក់សេវា: Click Here to Reserve
សម្រាប់អ្នកដំណើរដែលចង់អនុវត្តដោយខ្លួនឯង អាកាសយានដ្ឋានអន្តរជាតិតេជោផ្តល់ ម៉ាស៊ីន សម្រាប់ E-Check-In ដែលបានបំពាក់នៅតាមទីតាំងរួចជាស្រេច ដែលលោកអ្នក៖


សេវានេះជាជម្រើសល្អសម្រាប់អ្នកដែលចង់សន្សំពេលវេលា និងឆ្លាតវៃ។
បើអ្នកត្រូវការជំនួយបន្ថែម បុគ្គលិកយើងតែងត្រៀមខ្លួនជានិច្ច ដើម្បីផ្តល់៖
ចាប់ផ្តើមដំណើររបស់អ្នកយ៉ាងរលូន ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ!!!