អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន
ចាប់ពីថ្ងៃទី ០៩ កញ្ញា ២០២៥ ខាងមុខនេះ អ្នកដំណើរដែលធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ និងពីអាកាសយានដ្ឋានត្រឡប់មករាជធានីភ្នំពេញ អាចរីករាយនឹងភាពងាយស្រួលនៃសេវា Airport Express Bus ដែលដំណើរការដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។
សេវានេះផ្តល់នូវជម្រើសដំណើរការដែលឆាប់រហ័ស ទំនុកចិត្ត និងមានតម្លៃសមរម្យ ដើម្បីធានាការតភ្ជាប់រលូនរវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋាន។
🕐 រាល់ថ្ងៃ ពីម៉ោង ០៥:៣០ ព្រឹក – ១១:៣០ យប់
Airport Express Bus មានតម្រាយខ្សែរត់ចំនួន ពីរទិសដៅ ដូចខាងក្រោម៖
· ទិសដៅទី១៖ ចេញដំណើរពីស្ថានីយ៍រថយន្តក្រុងរង្វង់មូលកួចកាណុង រត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។
· ទិសដៅទី២៖ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយ៍រថយន្តក្រុងរង្វ
ស្ថានីយ៍ចំណតរង់ចាំរថយន្តក្រុងមានចំនួន០៤កន្លែង៖
1. សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយានកម្ពុជា – AEB01, AEB02
2. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច – AEB03, AEB04
3. មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ធនាគារប្រេដ – AEB05, AEB06
4. មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្សារទំនើបអ៊ីអនម៉លមានជ័យ – AEB07, AEB08


· 🚍 ងាយស្រួល៖ ភ្ជាប់ផ្ទាល់ពីរាជធានីភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋាន
· 💰 តម្លៃសមរម្យ៖ ជាជម្រើសសន្សំសំចៃជាងតាក់ស៊ី និងរថយន្តផ្ទាល់ខ្លួន
· ⏱️ ផ្តល់ទំនុកចិត្ត៖ ដំណើរការជាប់លាប់ក្នុងម៉ោងប្រតិបត្តិការ
· 🌱 បរិស្ថានស្អាត៖ គាំទ្រដល់ការដឹកជញ្ជូនបែបអេកូទេសចរណ៍