ការណែនាំអំពីអាកាសយានដ្ឋាន និងការធ្វើដំណើរ

អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីអាកាសយានដ្ឋាន

លិខិតឆ្លងដែន និងទិដ្ឋាការ

ចូលប្រទេសកម្ពុជា


ដើម្បីចូលក្នុងព្រះរាជាណាចក្រកម្ពុជាបាន លោកអ្នកត្រូវមានលិខិតឆ្លងដែនមានសុពលភាពប្រាំមួយ (៦)ខែ និងទិដ្ឋាការមានសុពលភាព (លើកលែងតែសញ្ជាតិមួយចំនួន) រាប់ទាំងកូនក្មេងផងដែរ។ ទិដ្ឋាការប្រភេទទេសចរណ៍ និងធុរកិច្ចមានសុពលភាពមួយខែ គិតចាប់តាំងពីថ្ងៃចូលក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចបន្តទិដ្ឋាការបាននៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។


ទិដ្ឋាការប្រភេទធុរកិច្ច (E)
ប្រភេទទិដ្ឋាការធុរកិច្ច (E) អាចបន្តបានរយៈពេលមួយខែ បីខែ ប្រាំមួយខែ ឬ១២ខែ ក៏បាន (វាអាចជាទិដ្ឋាការចូលតែម្តង ឬចូលបានច្រើនដង)។ ទិដ្ឋាការប្រភេទទេសចរណ៍ (T)
ទិដ្ឋាការប្រភេទនេះអាចបន្តបានមួយខែ បានតែ១ដងទេ។ 


 

ពាក្យសុំទិដ្ឋាការ
ទិដ្ឋាការអាចសុំបាននៅបញ្ជរទិដ្ឋាការពេលមកដល់អាកាសយានដ្ឋានទាំងបី គឺនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។  


 

ទិដ្ឋាការអេឡិចត្រូនិក
ទិដ្ឋាការអេឡិចត្រូនិក មាននៅលើវេបសាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកអ្នកក៏អាចសុំទិដ្ឋាការបែបនេះបាននៅស្ថានទូតខ្មែរដែលនៅជិតបំផុត ក្នុងប្រទេសរបស់លោកអ្នក។ ឯកសារចាំបាច់សម្រាប់សុំទិដ្ឋាការ សម្រាប់ឯកសារចាំបាច់ និងថ្លៃទិដ្ឋាការ សូមចូលមើលក្នុងវេបសាយរបស់ក្រសួង៖


 

ពេលចេញពីប្រទេសកម្ពុជា


វាជាការទទួលខុសត្រូវរបស់លោកអ្នកដែលត្រូវពិនិត្យមើលឱ្យហើយថា ឯកសារធ្វើដំណើររបស់លោកអ្នកមានភាពអនុលោមត្រឹមត្រូវតាមតម្រូវការបែបបទរបស់ប្រទេសគោលដៅដែលអ្នកត្រូវទៅហើយឬនៅ (ទំព័រទំនេរក្នុងលិខិតឆ្លងដែន សុពលភាពលិខិតឆ្លងដែន ទិដ្ឋាការ…)។ ព័ត៌មានពាក់ព័ន្ធអាចរកបាននៅស្ថានទូតក្នុងប្រទេសគោលដៅរបស់លោកអ្នក លើវេបសាយក្រុមហ៊ុនអាកាសចរណ៍ដែលលោកអ្នកជិះ ឬនៅលើវេបសាយផ្លូវការរបស់ប្រទេសដើម។ ប្រសិនបើលោកអ្នកស្នាក់នៅក្នុងប្រទេសកម្ពុជាលើសចំនួនថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ នគរបាលអន្តោប្រវេសន៍នឹងផាកពិន័យទៅតាមចំនួនថ្ងៃដែលលោកអ្នកស្នាក់នៅហួសកំណត់។


 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជាដែលជិតបំផុតនៅក្នុងទីតាំងដែលលោកអ្នកកំពុងស្នាក់នៅ។


 

ចែករំលែកទៅ
Mock devices

ច្រកចូលទៅកាន់ពិភពលោករបស់អ្នក

ទាញយកកម្មវិធីយើងឥឡូវនេះ! ចុចតែពីរបីឃ្លីក ជាការស្រេច!

ឬស្កេន QR កូដ ដើម្បីទាញយក

ភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា
techo-airport-dark-logo
©2026 អាកាសយានដ្ឋានអន្តរជាតិតេជោ។ រក្សាសិទ្ធិគ្រប់យ៉ាង។
ស្វែងរកយើង:
Categories IconCategories IconCategories IconCategories Icon

បង្កេីតដោយ

Canadia Technology Group